ឆេះនាវាដឹកយន្តហោះចម្បាំង១គ្រឿង របួស២១នាក់ នៅសហរដ្ឋអាមេរិក
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២១នាក់ បានទទួលរងរបួស បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងអាមេរិក ដែលស្ថិតនៅមូលដ្ឋានទ័ពជើងទឹកទីក្រុង San Diego ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានអគ្គីភ័យឆាបឆេះ នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
នាវាដឹកយន្តហោះចម្បាំងមានឈ្មោះថា USS Bonhomme Richard ត្រូវបានអគ្គីភ័យលេបត្របាក់ ខណៈនាវិកសរុប១៦០នាក់កំពុងស្ថិតនៅលើនោះ ។ ក្នុងចំណោមអ្នករងរបួសទាំង២១នាក់នេះ ក្នុងនោះ១៧នាក់ជានាវិក និង ០៤នាក់ទៀតជាជនស៊ីវិល ហើយពួកគេទាំងអស់មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ។
សម្រាប់ការឆាបឆេះនេះដែរ បានកើតឡើងអំឡុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard កំពុងស្ថិតនៅក្នុងការ Upgrade សមត្ថភាព ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ទៅ១ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។