ឃាតកម្ម​! ប្តី​សម្លាប់​ប្រពន្ធ​យក​ពូថៅ​ញាត់​មាត់ គេចខ្លួន​២​ថ្ងៃ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​

​ភ្នំពេញ​៖ ករណី​ឃាតកម្ម​មួយ បង្កឡើង​ដោយ​បុរស​ជាប​តី បានសម្លាប់​ប្រពន្ធ​ដោយ​យក​ពូថៅ​ញាត់​ចូលទៅក្នុង​មាត់​ប្រពន្ធ​នោះ រួច​រត់គេចខ្លួន​អស់​រយៈពេល​២​ថ្ងៃ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​គួររំលឹកថា ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ក្នុង​ខ្ទម​សង់​លើដី​ឡូ​មួយកន្លែង នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ជា​ប្រពន្ធ មិនទាន់​ស្គាល់​អត្តសញ្ញាណ មាន​វ័យ​ជាង​៣០​ឆ្នាំ មុខរបរ ជា​អ្នក​រើស​អេតចាយ ស្នាក់​ក្នុង​ខ្ទម​ជាមួយនិង​ប្តី នៅត្រង់ចំណុច​កើតហេតុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ម្នាក់ បាន​ដេកស្លាប់​ក្នុង​ខ្ទម លុះ​សមត្ថកិច្ច ចុះ​ពិនិត្យឃើញ​មាន​ដង​ពូថៅ​នៅក្នុង​មាត់​ជនរងគ្រោះ និង​មាន​ស្នាម​ឈាម​តិចតួច​ផងដែរ​។

​ជាមួយគ្នា សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ ទើប​សន្និដ្ឋានថា ជា​អំពើ​ឃាតកម្ម ដោយ​ឃាតករ បាន​យក​ដង​ពូថៅ​ញាត់​មាត់​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់ និង​ដាក់​ការសង្ស័យ​ជំហាន​ដំបូង គឺជា​ប្ដី​របស់​ជនរងគ្រោះ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close