គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រទេស​កម្ពុ​ជាមាន​សណ្ឋាគា​រ​ចំនួន ៧៨១​កន្លែង​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​បន្ត​ឆ្នាំ​២០១៨​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែងថា គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា មាន​សណ្ឋាគារ​ចំនួន ៧៨១​កន្លែង ខណៈ​ខេត្តសៀមរាប មាន​ចំនួន​រហូតដល់ ២២៥​កន្លែង​។​

​តាមលោក ថោង ខុន ការកើនឡើង​នេះ គឺ​ដោយសារតែ​កំណើន​ដ៏​ឆាប់រហ័ស នៃ​លំហូរ​ភ្ញៀវទេសចរ និង​វិនិយោគិន​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងនោះ​បច្ចុប្បន្ន​ក៏មាន​ទីភ្នាក់ងារ​ទេសចរណ៍​ប្រមាណ​ជា ៦១៩​កន្លែង និង​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​មាន​ប្រមាណ​ជា ៦១២៣​នាក់ (​សរុប​មាន​១២​ភាសា​) ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close