លោក អ៊ី សុខឡេង ត្រូវពលរដ្ឋសសើរថា ជាដឹកនាំដ៍ល្អមួយរូបលេចធ្លោ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ កន្លងមកមានបងប្អូនខ្លះ បានបញ្ចេញមតិរិះគន់ផង តែខ្ញុំអាចនិយាយបានថា អភិបាលក្រុងរូបនេះ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងធនធាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ការការពារសន្ដិសុខ សុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ពិតជាកោតសរសើរខ្ពស់ ចំពោះភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់បំពេញតួនាទី បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយមិនខ្លាចការនឿយហត់យកអស់កម្លាំងកាយកម្លាំងចិត្តធ្វើយ៉ាងណាអោយបងប្អូននិងប្រជាពលរដ្ធបានភាពកក់ក្តៅនិងសុខសុវត្តិភាពជាពិសេសលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបំពេញតួរនាទីជាអ្នកបំរើប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុ។

យ៉ាងពិតប្រាកដទោះបីក្នុងកាលះទេសះយ៉ាងណាក៍ដោយក៍ លោកយកប្រជាពលរដ្ឋជាធំ តាមប្រសាសន៍ប្រមុខរាជរាដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបានណែនាំដាក់កាយវិចារចិត្តបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌអោយសក្តិសមជាអ្នកបម្រើប្រជាពលរដ្ធយ៉ាងពិតប្រាកដធ្វើអោយប្រជាពលរដ្ធនៅក្នុងព្រះសីហនុ មានការកោតសសើរនូវស្នាដៃក្នុងការដឹកនាំពីលោកកន្លងមករហូតដល់បច្ចុប្បន្ន។
ជាពិសេសបានរៀបចំហេដ្ធារចនាសម្ព័នក្នុងព្រះសីហនុអោយកែប្រែមុខមាត់ថ្មីគួរអោយមោទនភាពនូវស្នាដៃដឹកនាំលោកមានការរីកចម្រើនយ៉ាងពេញទំហឹងនិងទាក់ទាញអ្នកវិនិយោគគិនមករកស៊ីនៅក្នុងក្រុងព្រះសីហនុបង្កើនការងារជូនប្រជាពលរដ្ឋគួរអោយស្ងប់ស្ញែង និងទទួលបានការលើកសសើរពីស្រទាប់ប្រជាពលរដ្ឋ ក្នុងក្រុងព្រះសីហនុថា ជាអ្នកដឹកនាំពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។