ធនាគារជាតិ​ដក​អាជ្ញាប័ណ្ណ​នាំចេញ​-​នាំចូល​លោហធាតុ និង​ត្បូង​មានតម្លៃ​ពី​ក្រុមហ៊ុន​ចំនួន ១០ ដែល​គ្មាន​សកម្មភាព​

ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​ដកហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នាំចេញ​-​នាំចូល​លោហធាតុ និង​ត្បូង​មានតម្លៃ​របស់​ក្រុមហ៊ុន​ចំនួន ១០ នៅ​កម្ពុជា ដោយសារ​ក្រុមហ៊ុន​ទាំងនេះ​មិនមាន​សកម្មភាព​នាំចេញ​-​នាំចូល​មាស និង​ត្បូង​មានតម្លៃ អស់​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយនេះ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បានចេញ​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ បង្ហាញថា ក្រុមហ៊ុន​ទាំង ១០​នេះ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដក​អាជ្ញា ប័ណ្ណ​អាជីវកម្ម ចាប់តាំងពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨​មក​ម្លេះ ព្រោះតែ​មិនមាន​សកម្មភាព រកស៊ី នាំចេញ នាំចូល​មាស និង​ត្បូង​មានតម្លៃ ទៅតាម​គម្រោង​អាជីវកម្ម ។​

​យោងតាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា បាន​នាំចេញ​ត្បូង​ពេជ្រ​សល់​ពី​ការកែច្នៃ មានតម្លៃ​ទឹ​ប្រាក់​ប្រមាណ ៨,៤៣​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ បាន​កើនឡើង ៦៧,១៤​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ តួលេខ​ដដែល​នេះ​បង្ហាញ​ទៀតថា ក្រៅពី​ការនាំចេញ​ត្បូង​ពេជ្រ​មានតម្លៃ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​កម្ពុជា ក៏បាន​នាំចូល​ត្បូង​ពេជ្រ​មិនទាន់​កែច្នៃ​មកវិញ​ដែរ ក្នុងតម្លៃ​ទឹកប្រាក់​ប្រមាណ ១៦,៥១​លាន​ដុល្លារ​អាម៉េរិក បាន​កើនឡើង ៥,៣៣​ភាគរយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close