បុរស​មាន​សតិ​មិនល្អ​ម្នាក់ ត្រូវ​រថយន្តបុក​របួស​ធ្ងន់ នៅ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ដែល​សតិ​មិនល្អ​ម្នាក់ ខណៈ​កំពុង​ដើរ ត្រូវ​រថយន្តបុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​យប់ ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​តាមផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​បង្ក បើក​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ជនរងគ្រោះ​ដើរ​ចុះ​ពីលើ​ចំណោត​មកក្រោម បណ្តាលអោយ​រង​បួស​បាក់ជើង​តែម្តង​។​

​ជនរងគ្រោះ ឈ្មោះ ណាវ សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​មនុស្ស​មាន​សតិ​មិនល្អ (​ប្រ​សៃ​ប្រាសាទ​)​។
​ក្រោយ​កើតហេតុ​ជនរងគ្រោះ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត បាន​បើក​គេច​បាត់ស្រមោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close