អាវុធហត្ថ​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​៨​នាក់ ទៅ​តុលាការ ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ប្រុស ស្រី​ចំនួន ៨​នាក់ ដែល​ជាប់​ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៣ ខែ​កក្ត​ដា ឆ្នាំ​២០២០​។​

​ជ​នស​ង្ស័​ង​ទាំងនោះ រួមមាន​៖ ១.​ឈ្មោះ ទិ​ត ហ៊ា ហៅ ហួរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​, ២.​ឈ្មោះ សាញ់ ចិន្តា ភេទ​ប្រុស (​ភេទ​ទី​៣) អាយុ​៤៣​ឆ្នាំ មុខរបរ បំរើការ​ខារ៉ាអូខេ​, ៣.​ឈ្មោះ ឈាន ស្រ៉ឺ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ ជាងសំណង់​, ៤.​ឈ្មោះ ឌូ​ក ម៉ាប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់​, ៥.​ឈ្មោះ ហង់ វ៉ិ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៦.​ឈ្មោះ ប៉ា វ៉ិ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៧.​ឈ្មោះ ហ្វៀ​ង ហ្វា​ន​ឡុ​ត (Nguyen Van Luat) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ និង​៨.​ឈ្មោះ អំ ឡា​ត់ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​

​ចំណែក​វត្ថុតាង​ដកហូត​បាន ម្សៅ​ថ្នាំញៀន​ចំនួន ២៥​កញ្ចប់​, ទូរស័ព្ទ​ចំនួន ៣​គ្រឿង​, ម៉ូតូ​ចំនួន ១​គ្រឿង​, វិទ្យុទាក់ទង ១៣​គ្រឿង​, អាវុធខ្លី​១​ដើម​, ប្រាក់រៀល ចំនួន​២០០.០០០​រៀល និង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close