ម៉ាឡេស៊ីចាប់អារម្មណ៍បោះទុនវិនិយោគលើតំបន់ទេសចរណ៍នៅកម្ពុជា
គណៈប្រតិភូសេដ្ឋកិច្ចមកពីប្រទេសម៉ាឡេស៊ី កំពុងចាប់ អារម្មណ៍កម្ពុជា លើទីផ្សារបោះទុនវិនិយោគច្រើនវិស័យ ពិសេសគឺពាក់ព័ន្ធជាមួយការវិនិយោគទៅលើតំបន់ទេសចរណ៍ ការបង្កើតរោងចក្រវិស័យឧស្សាហកម្មនិងសិប្បកម្ម ព្រមទាំងសេវា ផ្សេងៗទៀតដែលឈរលើគោលការណ៍ឥស្លាមហាឡាល់។
លោក Tan seri dato rahim tamby chik ប្រធានសន្និសីទ សេដ្ឋកិច្ចមូស្លីម ម៉ាឡេស៊ី និងអាស៊ានបានលើកឡើងថា ពិតណាស់កម្ពុជា ជាប្រទេសមួយមានសក្ដានុពលល្អ ខណៈដែលឃើញមានវិនិយោគិនច្រើនមក បរទេសមកបោះទុននៅកម្ពុជា។
ដូច្នេះ ម៉ាឡេស៊ី ក៏ចាប់អារម្មណ៍ដែរ ព្រោះឃើញថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនទៅមុខពីមួយឆ្នាំ ទៅមួយឆ្នាំ មានសុខសន្តិភាពល្អ ពលរដ្ឋមានជីវភាពល្អប្រសើរឡើងជារៀងរាល់ឆ្នាំ។
លោកបន្តថា កម្ពុជាបច្ចុប្បន្ន មានស្ថាប័នហាឡាល់ ដែលពិតជាស្ថាប័ន មួយទទួលស្គាល់ ថ្នាក់ជាតិ និងអន្តរជាតិខណៈដែលស្ថាប័នហាឡាល់នេះ មានសក្ដានុពលខ្ពស់ចំពោះមូស្លីមលើពិភព លោក ឱ្យមានជំនឿជាក់លើគោលការណ៍ ឥស្លាម។
នៅពេលមានស្ថាប័នហាឡាល់នៅកម្ពុជា នោះបានន័យថា ពិភពឥស្លាមលើ ពិភពលោកនឹងទទួល ស្គាល់នូវហាឡាល់កម្ពុជា ដែលនេះជាឱកាសល្អ មួយសម្រាប់ម៉ាឡេស៊ី សង្ឃឹមនឹងការបោះទុននិយោគលើវិស័យម្ហូបអាហារ និងសេវាកម្មហាឡាល់ជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ វិនិយោគិនមកពីប្រទេសចិន កំពុងវិនិយោគខ្លាំងក្លាទៅលើ វិស័យសំណង់នៅ រាជធានីភ្នំពេញ និងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ខណៈដែលប្រទេសថៃចាប់អារម្មណ៍បោះទុន វិនិយោគនៅខេត្តកំពត ហើយម៉ាឡេស៊ី បោះទុនវិនិយោគលើវិស័យផ្សេងៗ និងគ្រោងកៀរគរវិនិយោគិន មករកស៊ីនៅ កម្ពុជាបន្ថែមទៀតឱ្យបានកាន់តែច្រើនឡើងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។