ថៃ ប្រឈម​នឹង​ការបិទទ្វារ​សណ្ឋាគារ ផ្ទះសំណាក់ ដោយសារ​កូ​វីដ​១៩

​ថៃ​៖ ក្រសួងទេសចរណ៍​និង​កីឡា​ប្រទេស​ថៃ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ចូល​ប្រទេស ត្រឹម​ចុងឆ្នាំ​២០២០​នេះ​ថា អាជីវកម្ម​សណ្ឋាគារ​និង​ស្នាក់នៅ​ផ្សេងៗ​ប្រមាណ​៦០​ភាគរយ​ប្រឈម​នឹង​ដួលរលំ​។​

​លោក Phiphat Ratchakitprakarn បាន​និយាយ ចេញផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី​១៤ កក្កដា​នេះ​ថា «​ប្រជាពលរដ្ឋ​នឹងមាន​សុវត្ថិភាព​ពី​ជំងឺ​វីរុស ខណៈដែល​ព្រំដែន​នៅតែ​បិទទ្វារ ប៉ុន្តែ​របួស​ពី​វិបត្តិ​សេដ្ឋកិច្ច​ប្រហែលជា​កាន់តែ​ជ្រៅ ហើយ​រាជរដ្ឋាភិបាល​នឹង​ប្រឈម​នឹង​ភាពលំបាក​កាន់តែច្រើន ក្នុង​ការជួយ​ដល់​អ្នក​ដែល​បាត់បង់​ការងារ​» ​អាជ្ញាធរ​ជាតិ​ទេសចរ​ថៃ​បាន​ប៉ាន់ប្រមាណ​ថា ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ​នឹង​ធ្លាក់ចុះ ៨០ ភាគរយ ពោលគឺ​រហូតដល់ ៨,២ លាន​នាក់ ដែល​ធ្វើ​ឲ្យ​អាច​រកចំណូលបាន​ត្រឹមតែ ៣៩៦ ពាន់​លាន​បាត​នៅ​ឆ្នាំនេះ​។​

​លោក​រដ្ឋមន្ត្រី​ថា ឧស្សាហកម្ម​ទេសចរណ៍​នឹងចូលរួម​ជាមួយ GDP ឬ​ផលិតផល​សរុប​ក្នុងស្រុក​ត្រឹម​ពី​៦​ទៅ​៧​ភាគរយ​ប៉ុណ្ណោះ ក្នុងឆ្នាំនេះ តែបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​វិញ មាន​រហូតដល់​១៨​ភាគរយ​ឯណោះ​។​ ​លោក​បន្ថែមទៀតថា «​ប្រសិនបើ​គម្រោង​ពពុះ​នៃ​ការធ្វើដំណើរ​អាច​លេចចេញ​រូបរាង ក្នុង​ខែកញ្ញា ដល់​ធ្នូ​នោះ ទេសចរណ៍​ត្រូវបាន​រំពឹងថា នឹង​បង្កើន​ចំណូល​ដល់​២០០​ពាន់​លាន​បាត ដែល​អាច​ដល់​គោលដៅ​ទេសចរណ៍ ១.២៣​ទ្រី​លាន​បាត ក្នុងឆ្នាំនេះ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close