ម៉ូតូ បុកគោយន្ដកន្ត្រៃ ស្លាប់ម្នាក់ របួសធ្ងន់ម្នក់ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងម៉ូតូ បុកគ្នាជាមួយគោយន្ដកន្ត្រៃ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៦៨ ក្នុងភូមិតាប៉ាង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នគរបាលស្រុកក្រឡាញ់ បានអោយដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ ១J-៩៨៤៣ ជិះគ្នា២នាក់ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃ ម៉ាក់គូប៊ូតា ពណ៌ក្រហម គ្មានស្លាកលេខ ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យមានស្លាប់ និងរបួសតែម្តង។
បើកបរឈ្មោះ អៀម ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំ និងអ្នករួមដំណើរម្នាក់ឈ្មោះ ក្រឹម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំ
ជនរងគ្រោះឈ្មោះ អៀម ម៉ុន នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (ស្លាប់) និងឈ្មោះ ក្រឹម រ៉ា នៅភូមិចង្ក្រានយក្ស ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (របួសធ្ងន់)។ ចំណែកអ្នកបើកគោយន្តកន្ត្រៃ បានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ រីឯសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។