សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៩នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេស កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
បើតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣០នាក់ និងប្រើប្រាស់ ៩នាក់។
ចំណែកវត្ថុតាងចាប់សរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ១២,៥៩ក្រាម និង៣២កញ្ចប់តូច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។