តោះ​! មក​ដឹង​ពី​លក្ខណៈពិសេស​ប្រភេទ​បក្សី “​ទ្រមាក់ខ្លា​”

ទ្រមាក់ខ្លា Racket-tailed Treepie ជា​ប្រភេទ​ក្រុម​បក្សី​ដែល​រស់នៅ​ទីក្រុង និង​ជនបទ ហើយ​មាន​វត្តមាន​ពេញ​មួយឆ្នាំ​។ បក្សី​ទ្រមាក់ខ្លា មាន​ទំហំ​ពី ៣០,៥-៣២,៥​សង់ទីម៉ែត្រ មាន​មាឌតូច​ជាង​ប្រភេទ​ទ្រមាក់ខ្លា​ផ្សេងៗ​ទៀត​។ ខ្លួន​មាន​ពណ៌​ទង់ដែង​ភ្លឺ ភ្នែក​ពណ៌​ខៀវ និង​កន្ទុយ​ស្រ​ឡូ​ន​រីក​ចុង​រាងដូចជា​វែក​។

​បក្សី​ប្រភេទ​នេះ រស់​នៅតាម​ព្រៃកោងកាង ព្រៃ​គុម្ពោត ដំណុះ​ព្រៃ​ក្មេង ព្រៃ​ឫស្សី និង​ព្រៃ​ល្បោះ​។ ការបន្ត​ពូជ​បក្សី​ទ្រមាក់ខ្លា គឺ​ចាប់ផ្តើម​ពី​ខែមេសា រហូតដល់​ខែសីហា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close