រដ្ឋបាល​ខេត្តកោះកុង ស្នើ​ឲ្យ​បញ្ឈប់​ការលក់​ទិញ​ដី អណាធិបតេយ្យ ក្នុងស្រុក​ចំនួន​៣

​កោះកុង​៖ រដ្ឋបាល​ខេត្តកោះកុង ប្រកាសថា ថ្មីៗ​នេះ នៅតាម​បណ្តា​ភូមិ ឃុំ​មួយចំនួន ជាពិសេស​នៅក្នុង​ស្រុក​បូ​ទុម​សាគរ ស្រុក​កោះកុង ស្រុក​ថ្មបាំង និង​នៅតាម​តំបន់​មួយចំនួនទៀត មានការ​ទិញ លក់​ដីធ្លី ស្ថិតក្នុង​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ និង​ក្នុង​គម្រប​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ​។​

​ការទិញ លក់​ដីធ្លី​ដោយ​មិនមាន​ការចូលរួម​ចុះ​ពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ​របស់​មន្ត្រី​ពាក់ព័ន្ធ​នឹង​មន្ត្រី​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ដោយ​គ្រាន់តែ​ផ្តិតមេដៃ​រវាង​អ្នកលក់ និង​អ្នកទិញ​យ៉ាងនេះ គឺជា​ទង្វើ​ខុសច្បាប់​។​

​រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋ​ឃុំ សង្កាត់ នឹង​ចាត់ទុកជា​មោ​ឃៈ និង​បដិសេធចោល​នូវ​រាល់​ការលក់ ទិញ​ដីធ្លី​ទាំងអស់ ដែល​ពុំមាន​លក្ខណៈ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា ដើម្បី​ចៀសវាង​នូវ​ទង្វើ​ខុសច្បាប់ និង​ការខាតបង់​ប្រយោជន៍​ពី​ការលក់ ទិញ​ដីធ្លី​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់ ទិញ​ដីធ្លី​មិន​ស្របតាម​ផ្លូវច្បាប់​បែបនេះ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close