មន្ត្រី​ជំនាញ ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹមសត្វ ដល់​កសិករ ស្រុក​ឱ​រ៉ា​ល់​

​ខេត្តកំពង់ស្ពឺ​៖ ក្នុង​គោលបំណង​បង្កើន​សមត្ថភាព ក្នុង​ចិញ្ចឹមសត្វ​ជូន​ដល់​កសិករ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​កសិករ ក្នុងស្ថានភាព​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន ដែល​កំពុង​ប្រឈម​ទៅនឹង​ការប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ដោយសារ​ការរីក​រាល​ដាល​ជាស​កល នៃ​មេរោគ​កូ​វិដ​១៩ មន្ត្រី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ បាន​បន្ត​ចុះ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​គោ និង​ការ​បំប៉ន​គោ​ដល់​កសិករ​ជា​សម្បទា​និក ក្នុង​ដី​សម្បទាន​សង្គមកិច្ច​ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

​ទន្ទឹមនឹងនេះ ក៏មាន​មន្ត្រី​កសិកម្ម ដែល​ប្រចាំការ​ក្នុងស្រុក​គងពិសី និង​ស្រុក​ថ្ពង បាន​ចុះ​ជំរុញ​ការ​ចិញ្ចឹមសត្វ មាន់ តាម​លក្ខ​ណះ​គ្រួសារ។ ដោយឡែក នៅ​ថ្ងៃ​ដដែល ក៏មាន​មន្ត្រី​កសិកម្ម ប្រចាំការ​នៅ​ស្រុក​ឧដ​ង្គ និង​ស្រុក​ឱ​រ៉ា​ល់ បាន​ចុះ​ត្រួត​ពិនិត្យមើល​សុខភាព​សត្វ និង​ជំរុញ​ការចិញ្ចឹម ជ្រូក​លក្ខ​ណះ​គ្រួសារ​ចំនួន នៅក្នុង​ភូមិ​ចំនួន​៣​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close