បើករថយន្តគេចជង្ហុក ជ្រុលបុកគោងាប់អស់ ៨ក្បាល នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់សត្វគោចំនួន ៨ក្បាល បានដេកងាប់រនាលពេញផ្លូវ ដោយសារបុរសម្នាក់ បើករថយន្តកែច្នៃបុករះយ៉ាងពេញទមឹង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥១C ត្រង់ចំណុចអូរធំ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។

នគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្ដកែច្នៃ១គ្រឿង គ្មានស្លាកលេខ បើកបរពីខេត្តកំពង់ធំ មកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ បានបើកគេចជង្ហុក ក៏ជ្រុលទៅបុកគោមួយហ្វូង ដែលម្ចាស់កំពុងដេញទៅវាល ដើម្បីឲ្យស៊ីស្មៅ បណ្តាលឲ្យសត្វគោងាប់អស់ ៨ក្បាលឲតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តនៅនឹងកន្លែងកើតហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។