ស្លាប់​បុរស​ម្នាក់​នៅនឹងកន្លែង ករណី​រថយន្ត បើក​បុក​ម៉ូតូ​ពេញទំហឹង នៅ​ស្រុក​ព្រៃនប់

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ម៉ោង​ជិត​៨​យប់ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុងភូមិ​តា​ពៅ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​បុក​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ គ្មាន​ស្លាក​លេខ​(​ចាស់​) ទិសដៅ​ស្របគ្នា ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ដួល​ភ្លាមៗ​តែម្តង​។

​ជនរងគ្រោះ​ឈ្មោះ អ៊ិន ឡា​ត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ រីឯ​ខាង​រថយន្ត​បង្ក បាន​បើក​រត់គេច​បាត់​។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​វាស់វែង និង​កំពុង​ស្រាវជ្រាវ​រក​ភាគី​ខាង​រថយន្ត​បង្ក ដើម្បី​ចូលខ្លួន​មក​ដោះស្រាយ​តាម​និតិ​វិធី​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close