ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងឆ្នាំ២០១៧ថយចុះ
ទំហំទឹកប្រាក់នាំចេញបណ្តាផលិតផល និងមុខទំនិញនានារបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសថៃ កាលពីឆ្នាំ២០១៧កន្លងទៅនេះ មានប្រមាណ ៨៩៤លានដុល្លារអាមេរិក ពោលគឺបានធ្លាក់ចុះប្រមាណ ៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។ នេះបើយោងតាមស្ថិតិរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា។
របាយការណ៍ដដែលបង្ហាញថា ទំហំនៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសថៃ តិចជាងទំហំទឹកប្រាក់ដែលថៃនាំចូលមកកម្ពុជារហូតដល់ទំហំជិត ៦ដង។ ដោយឡែកថៃនាំចូលមកកម្ពុជា មានប្រមាណ ៥២៧០លានដុល្លារអាមេរិក បានកើនឡើងជិត ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែ ៤៦៧២លានដុល្លារអាមេរិក។
ផលិតផល និងបណ្តាមុខទំនិញនានាដែលកម្ពុជានាំចេញទៅថៃភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងចក្រ យានយន្ត ឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ សម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង សម្រាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។