ប្រគល់អណ្ដូងស្នប់ ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបន្លាស់ទីនៅតំបន់គន្ធរ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោកសី ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបរិបូណ៌ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្ដូងស្នប់ចំនួន ០២ ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស ផ្ដល់តាមរយៈលោកស្រី ជូនដលប្រជាពលរដ្ឋខ្មែឥស្លាម រស់នៅតំបន់យុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោកស្រី បានបញ្ជាក់ថា អណ្ដូងស្នប់ដែលបានប្រគល់ជូននេះគឺដើម្បីប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះផងដែរលោកជំទាវបាន ចុះទៅពិនិត្យ មើលនូវសម្ភារបង្គន់ នៅតំបន់ក្រចាប់ ស្ថិតនៅ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ និងការងារជីកស្រះ ដែលមានទំហំ(៥០គុណ៥០) ជម្រៅ ៤ម៉ែត្រ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ក្នុងនាមអាជ្ញាធរស្រុក ឃុំ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោកជំទាវ រួមជាមួយថ្នាក់ដឹកនាំតែងតែគិតគូរពីទុក្ខលំបាករស់ប្រពលរដ្ឋបានគៀងគររកជំនួយជាច្រើជូយបងប្អូនដែលមានជីវភាពខ្វះនៅទីនេះ និងសូមប្រសិទ្ធិពរជ័យដល់លោកស្រី ក្រុមគ្រួសារ មានសុខភាពល្អបរិបូណ៌ សម្រេចជោគជ័យក្នុងការងារបម្រើជាតិមាតុភូមិ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។