ទូទាំងពិភពលោក! អ្នកឆ្លងកូវីដ១៩ កើនជាង ១៣.៦លាននាក់ ស្លាប់ជិត៥៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៦៨ម៉ឺន៩ពាន់៨៥៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៨ម៉ឺន៦ពាន់៧៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៣ម៉ឺន៦ពាន់៤២៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាបណ្តាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺចំនួន ៣,៦១៥,៣៥៥នាក់ ស្លាប់ចំនួន ១៤០,០៩១នាក់ និងជាសះស្បើយចំនួន ១,៦៤៣,៥០៧នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៩៧០,៩០៩នាក់ ស្លាប់ចំនួន ៧៥,៥២៣នាក់ និងជាសះស្បើយ ១,២៥៥,៥៦៤នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លង ៩៧០,១៦៩នាក់ ស្លាប់ ២៤,៩២៩នាក់ និងជាសះស្បើយ ៦១៣,៧៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។