ប្រធានាធិបតីប្រេស៊ីល ធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ១៩ ជាថ្មីម្តងទៀត

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ច៊ែរ បូលសូណារ៉ូ បានធ្វើតេស្តរកឃើញវិជ្ជមានជម្ងឺកូវីដ១៩ សារជាថ្មីម្តងទៀត បន្ទាប់ពីបានឆ្លងវីរុសនេះលើកដំបូងកាលពីសប្តាហ៍កន្លងទៅ នេះបើតាមរូបលោកថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ប្រធានាធិបតីប្រេស៊ីលរូបនេះ មានវ័យ៦៥ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកជម្ងឺប្រឈមនឹងហានិភ័យនោះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅគេហ ដ្ឋានរបស់លោកក្នុងរដ្ឋធានីប្រេស៊ីល ជាទីដែលរូបលោកនឹងបន្តបំពេញការងាររបស់ខ្លួន តាមរយៈវីដេអូខុនហ្វើរិន ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។