ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ដ្រីខ្មែរម្នាក់ ករណីឆបោក លុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ បានឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ាចំនួន ២នាក់ និងស្ដ្រីខ្មែរម្នាក់ ពាក់ព័ន្ធ ករណីឆបោកលុយជាង១ម៉ឺនដុល្លារ នៅចំណុចភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា, ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ទាំង៣នាក់នេះ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកវត្ថុតាងចាប់បាន៖ កុំព្យូទ័រចំនួន៣គ្រឿង, ស៊ីមកាត (ប្រើរួច) មួយចំនួន , ទូរស័ព្ទដៃចំនួន៤គ្រឿង , លិខិតឆ្លងដែនចំនួន៤ក្បាល , ឆ្នាំងសាកកុំព្យូទ័រចំនួន៣, ម៉ូតូចំនួន៣គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។