មន្ត្រី​ជំនាញ បន្តរកឃើញ​ពពុះ​ស​ណ្តែ​ង​៣៥​គីឡូក្រាម​ទៀត មាន​ផ្ទុក​សារធាតុ​គីមី ក្នុង​ផ្សារ​វាល​យន្ត ខេត្តស្វាយរៀង​

ខេត្តស្វាយរៀង​៖ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារ​វាល​យន្ត ក្នុង​ខេត្តស្វាយរៀង​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ម្ហូបអាហារ និង​បន្លែ​មាន​ផ្ទុក​សារធាតុ​គីមី មួយចំនួន ដូចជា​៖ ម្ទេស ស្លឹក​គូឆាយ (​មាន​ថ្នាំ​សំណល់​កសិកម្ម​) និង​ងៀត​បបែល​ចំនួន ៣០​គីឡូក្រាម ពពុះសណ្តែក​ចំនួន ៣៥​គីឡូក្រាម (​មាន​សារ​ធាតុគីមី​បូរ៉ា​ក់​)​។​

​មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ យកទៅ​កម្ទេចចោល​តាម​នីតិវិធី និង​ធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close