ក្រសួង​ពីរ បើក​កិច្ចពិភាក្សា​អំពី​បច្ចុប្បន្នភាព នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ នៅ​កម្ពុជា

ភ្នំ​ពេ​ញ​៖ ដោយ​អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពីពេល​កន្លងទៅ គឺ​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បន្ត​ខិតខំ​ចិញ្ចឹមសត្វ​បន្ថែមទៀត (​ជ្រូក មាន់ ទា និង​ត្រី​) ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​គ្រួសារ ទីផ្សារ​ក្នុងស្រុក និង​ធ្វើការ​នាំចេញ និង​ជាពិសេស​រឹតត្បិត​ការនាំ​ចូល​សត្វ​។


​
ជាក់ស្តែង​នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ដឹកនាំ​ដោយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិភាក្សា​អំពី​បច្ចុប្បន្នភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ជ្រូក​សាច់ (​ការនាំចេញ នាំចូល និង​នាំ​ឆ្លងកាត់​) ការ​រឹតត្បិត ឬ​កាត់ បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឲ្យ​ខាងតែបាន​ការនាំ​ចូល​ស​ត្វ​ខុសច្បាប់​។​

​កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្នុង​បំណង​ចំបង គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ប្រកបដោយ​គុណភាព និង​សុវត្ថិភាព និង​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​របស់​អ្នក​ចិញ្ចឹម ពង្រីក​សក្តានុពល​វិនិយោគ​លើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រ​ផលិត​ចំណី​សត្វ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក និង​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close