ត្រឹម​១​ខែ​! ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ២២៨​គ្រឿង និង​ពិន័យ​ជាង ៤​រយ​លាន​រៀល

​ភ្នំពេញ​៖ ក្នុង​ខែមិថុនា ឆ្នាំ​២០២០ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២២៨​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៤០៤ ៨៤០ ០០០​រៀល​។

​តាម​របាយការណ៍ បញ្ជាក់ថា ចំនួន​រថយន្ត​ដែល​ចាប់បាន​មានការ​ថយចុះ​ចំនួន ៤៨​គ្រឿង បើ​ប្រៀបធៀប​ទៅនឹង​តួលេខ​ខែមេសា ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៧៦​គ្រឿង​។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ គិត​ចំនួន​ជា​ភាគរយ​មាន​ដូចខាងក្រោម​៖
• លើសពី ៥%-១០% មាន​ចំនួន ១០​គ្រឿង​
• លើសពី ១០%-២០% មាន​ចំនួន ១៣០​គ្រឿង​
• លើសពី ២០% មាន​ចំនួន ៨៨​គ្រឿង​

​ជាមួយគ្នា ក្រសួង ក៏បាន​ធ្វើការ​អំពាវនាវ​សូម​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​មេត្តា​គោរព​ច្បាប់ និង​កុំ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​អាច​បំផ្លាញ​ផ្លូវជាតិ និង​ខាតបង់​ថវិកាជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close