ឯកឧត្តម សុខ ផល ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅទី២ ឆ្នាំ២០២០ នៅស្រុកបាណន់

បាត់ដំបង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដឹកនាំដោយសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ ដែលមានសមាជិក សមាជិការចូលរួមប្រជុំចំនួន២៥២នាក់។

ក្នុងនោះដែរ សន្តិបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់លើការងារ៖
– ភូមិឃុំមានសុវត្ថភាព
– ការឆ្លើយតបទាន់ពេលនូវរាល់ពេលប្រជាពលរដ្ឋជួបការលំបាក
-ការពិនិត្យ កំណត់អំពីគ្រួសារក្រីក្រ ដើម្បីផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់អោយបានទាន់ពេលវេលា ដែលត្រូវបានការឧបត្ថម្ភប្រាក់ពីរាជរដ្ឋាភិបាលត្រូវអនុវត្តស្របតាមការកំណត់របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំលេខ១៩៩១សជណ ចុះថ្ងៃទី១០/៧/២០២០របស់ក្រសួងមហាផ្ទៃ និងបន្តចូលរួមបង្ការ ទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។