រថយន្តសាំយ៉ុងដឹកអ្នកដំណើរ រេចង្កូតក្រឡាប់ធ្លាក់ផ្ឡុវ ស្លាប់៣នាក់នៅនឹងកន្លែង

ខេត្តស្ទឹងត្រែង៖ រថយន្តមួយគ្រឿង ដែលមានដឹកអ្នកដំណើរ បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរបួសជាច្រើននាក់ទៀត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៧៨A ក្នុងខេត្តស្ទឹងត្រែង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គេរថយន្តសាំយ៉ុង១គ្រឿង ដឹកអ្នកដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះមកខេត្តរតនគិរី បើកបរក្នុងល្បឿនយ៉ាងលឿន ឆ្លងកាត់អូរពងមាន់ខេត្តស្ទឹងត្រែង លុះចំណុចខាងលើ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្សប្រុស.ស្រីចំនួន ៣នាក់ស្លាប់ភ្លាមៗ និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល។
ក្រោយកើតហេតុភ្លាមៗ អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្បាលចប់ឃុំក្បាលរមាសស្រុកសេសានខេត្តស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។