កូ​វីដ​១៩! នៅ​ទូទាំង​ពិភពលោក ឆ្លង​កើនឡើង​ជិត ១៤​លាន​នាក់ ស្លាប់​ជាង​៥៩​ម៉ឺន​នាក់

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៣​លាន​៩៣​ម៉ឺន​៧​ពាន់​២៥៣​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៥៩​ម៉ឺន​១​ពាន់​៩៥៧​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៨​លាន​២៦​ម៉ឺន​៨​ពាន់​៦៥៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០​។​

​នេះ​ជា​បណ្តា​ប្រទេស ដែលមាន​ចំនួន​អ្នកស្លាប់ និង​ឆ្លង​ជម្ងឺ​កូ​វីដ​១៩ ច្រើនជាងគេ​៖

​ទី​១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៣​លាន​៦៩​ម៉ឺន​៤​ពាន់​៩៤៨​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៤​ម៉ឺន​១​ពាន់​១១៧​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៦៧​ម៉ឺន​៥​ពាន់​៨២៣​នាក់​។​
​ទី​២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​១​ម៉ឺន​៤​ពាន់​៧៣៨​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៧​ម៉ឺន​៦​ពាន់​៨២២​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៣៦​ម៉ឺន​៦​ពាន់​៧៧៥​នាក់​។​
​ទី​៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​៥​ពាន់​៦៣៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៥​ពាន់​៦០៩​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៦៣​ម៉ឺន​៦​ពាន់​៦០២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close