Apple ឈ្នះក្តីពន្ធដារជាមួយសហភាពអឺរ៉ុប

អឺរ៉ុប៖ តុលាការលំដាប់ទី២របស់អឺរ៉ុបបានសម្រេចថា ក្រុមហ៊ុន Apple មិនត្រូវបង់ពន្ធ១៣ពាន់លានអឺរ៉ូ ឬស្មើនឹង១៤.៧៨ពាន់លានដុល្លារជាពន្ធហួសកំណត់ដល់ប្រទេសអៀរឡង់ទេ នេះបើតាមសារព័ត៌មាន CGTN ។

គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើកិច្ចព្រមព្រៀងពន្ធខុសច្បាប់មួយជាមួយអៀរឡង់ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Apple អាចបង់ពន្ធតិចតួចបំផុតអស់ជាង២០ឆ្នាំ ។ ប៉ុន្តែតុលាការទូទៅរបស់អឺរ៉ុបនិយាយថា គណៈកម្មការអឺរ៉ុបមិនបានផ្តល់ឯកសារច្បាប់ ដែលចាំបាច់ដើម្បីបង្ហាញថា ក្រុមហ៊ុន Apple មានប្រៀប ។
គណៈកម្មការអឺរ៉ុបបានបញ្ជាឲ្យក្រុមហ៊ុនសាជីកម្មអន្តរជាតិនានាបង់ពន្ធពីឆ្នាំ ២០០៣ ដល់ ២០១៤ ហើយថា ក្រុមហ៊ុន Apple បានប្រើប្រាស់ក្រុមហ៊ុនស្រមោលពីរ ដើម្បីរាយការណ៍ពីពន្ធចំណញទៅកាន់ប្រទេសសមាជិកទាំង ២៧ ដោយបង់ពន្ធទាបបំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។