អភិបាលខេត្តព្រះសីហនុជួបសំណេះសំណាលជាមួយ​មន្រ្តី នៃ​មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ

នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ​ រៀបចំ​ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់សុរិយោដី រាជធានីភ្នំពេញ ដែលបានមកចូលរួមវាស់វែងក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវក្រុងចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ។

ពិធីសំណេះសំណាលនោះបានធ្វើ​ឡើងនាសាលប្រជុំធំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព​ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close