អភិបាលខេត្ត​ព្រះសីហនុ និង​រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ចុះ​ពិនិត្យ​ការ​បើក​ភ្លើង​បំភ្លឺ​សាធារណនៅមហាវិថីរាម

នៅយប់ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ឯកឧត្តម គួច​ ចំរេីន​ អភិបាលខេត្តព្រះសីហនុ​ បានអមដំណេីរ​ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ ឯកឧត្ដម​ ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ និង​ជាអនុប្រធានអចិន្ត្រៃយ៍​ គ.អ.ឆ.ក និង​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក ពិនិត្យ​ការបេីកភ្លេីងបំភ្លឺសាធារណៈ​ នៅតាមបណ្តោយផ្លូវមហាវិថី​រាម​ដើម្បីអោយភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនានៅមហាវិថីរាមខេត្តព្រះសីហនុបានទស្សនាទេសភាពដ៍ស្រស់ស្អាតនៅមហាវិថីសមុទ្ររាមនាពេលរាត្រីអោយសក្តិសមជាទីក្រុងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវដែរមកលំហែរនៅក្នុងខេត្តព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close