បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ២នាក់ ក្នុងរាជធានីភ្នំពេញ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម កាលពីចុងសប្តាហ៍ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀននេះ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងរឹបអូសបាន មេតំហ្វេតាមីន (ICE) ទម្ងន់៨៥៣.៧៨ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ទន់៤០.២៣ក្រាម និងសារធាតុញៀនសរុប ទម្ងន់៨៩៤,០១ក្រាម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។