ទូទាំងពិភពលោក! ស្លាប់កើនជិត៦១ម៉ឺននាក់ ដោយសារកូវីដ១៩

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៤លាន៦៤ម៉ឺន៣៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦០ម៉ឺន៨ពាន់៨៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៧៣ម៉ឺន៤ពាន់៨០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៨៩ម៉ឺន៨ពាន់៥៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៣ពាន់២៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨០ម៉ឺន២ពាន់៣៣៨នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៩ម៉ឺន៩ពាន់៨៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៩ពាន់៥៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៧ម៉ឺន១ពាន់២២៩នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១១ម៉ឺន៨ពាន់១០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៥០៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧០ម៉ឺន៣៩៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។