ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យប្លង់ប្រើប្រាស់ដីធ្លីនៅឃុំបិតត្រាំង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹក នាំកិច្ចប្រជុំស្តីពីការពិនិត្យប្លង់ប្រើប្រាសដីធ្លី នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកនាយករង មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុងស្រុក ឃុំសង្កាត់ ។

កិច្ចប្រជុំនេះក្នុងគោលបំណង ៖
-ធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍននគរូបនីយកម្មប្រកបដោយភាពវៃឆ្លាត ចីរភាព បរិយាបន្ន។
-ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈនិងឯកជន ក្នុងការអភិវឌ្ឍនិងការសាងសង់។
-លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អ ការអភិវឌ្ឍនិងការគ្រប់គ្រងហេដ្ឋារចនាសម្ពន្ធ័សាធារណៈនៅតំបន់ជុំវិញ។
-កំណត់ទិសដៅច្បាស់អំពីការអភិវឌ្ឍននៅពេលអនាគតប្រកបដោយភាពវៃឆ្លាត ចីរភាព និងបរិយាបន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។