ឯកឧត្តម គៀត ច​ន្ទ័​ថា​រិ​ទ្ធ ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ម្ចាស់​ផ្ទះជួល មាន​ជនបរទេស​ស្នាក់នៅ ចូលរួម​ចុះឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តាប់​របាយការណ៍​រប​ស់ នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត និង​បច្ចេកវិទ្យា ស្តីពី​ដំណើរការ​របស់​ប្រព័ន្ធ (FPCS) នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​នាយកដ្ឋាន​, អនុប្រធាននាយកដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយករង​អន្តោប្រវេសន៍ និង​ជា​ប្រធាន​នាយកដ្ឋាន មានប្រសាសន៍​លើកឡើង ពី​ដំណើរការ​របស់​ប្រព័ន្ធ (FPCS) ដែល​ធ្វើ​កន្លងមក​ថា មាន​លក្ខណៈ​ល្អប្រសើរ និង​បាន​កែសម្រួល​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​រួចហើយ​។​

​បន្ទាប់មក​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​មានប្រសាសន៍​ឲ្យ​មន្ត្រី​ជំនាញ បន្ត​សិក្សា​បន្ថែម​លើ​ការគ្រប់គ្រង​ប្រព័ន្ធ (FPCS) ដើម្បី​ឲ្យ​មាន​ភាពងាយស្រួល ជាពិសេស​ការការពារ ថែទាំ តាម​លក្ខណៈ​បច្ចេកវិទ្យា និង​ការរក្សា​ទិន្នន័យ​។

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ឲ្យ​មន្ត្រី​ជំនាញ​បន្ត​ណែនាំ​ដល់​ម្ចាស់​លំនៅដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ខុន​ដូ ដែលមាន​ជនបរទេស​ស្នាក់នៅ ចូលរួម​ចុះឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ សហការ​តាម​ផ្នែក​ច្បាប់ ដេ​ី​ម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ការ​ស្នាក់នៅ គោលដៅ​ដែលមាន​ជនបរទេស​ស្នាក់នៅ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close