កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ខ្លាំង​, ក្រសួង សូម​ប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ជ្រលង​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​អូសបន្លាយ និង​មាន​ឥទ្ធិពល​មធ្យម​មកលើ​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៦-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ជាមួយគ្នា​នោះ​ក៏មាន​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​

២៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។​

៣៖ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ៖
– សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

​ជាមួយគ្នានេះ សូម​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close