កូវីដ១៩! ទូទាំងពិភពលោក មានចំនួនអ្នកស្លាប់កើនជាង ៦១ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៤លាន៨៥ម៉ឺន១ពាន់២៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦១ម៉ឺន៣ពាន់១៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៩០ម៉ឺន៦ពាន់២៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖ ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩៦ម៉ឺន១ពាន់៤២៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៣ពាន់៨៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៤ម៉ឺន៩ពាន់៩៨៩នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១២ម៉ឺន១ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន២៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤០ម៉ឺន៩ពាន់២០២នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន៤ពាន់៩១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧២ម៉ឺន៤ពាន់៧០២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។