រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ ប្រកាស​លាលែង​ពី​តំណែង ខណៈ​រដ្ឋាភិបាល កំពុង​ប្រឈម​នឹង​បាតុកម្ម​

​បាងកក​៖ រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក Chatumongol Sonakul នៅ​ថ្ងៃ​ចន្ទ​នេះ បានសម្រេច​ចិត្ត​លាលែង​ចេញពី​តំណែង ដោយ​ធ្វើឱ្យ​រូបលោក​ក្លាយជា​រដ្ឋមន្ត្រី​ទី​៦ ដែល​ដើរ​ចេញពី​គណៈរដ្ឋមន្ត្រី​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចាប់តាំងពី​សប្ដាហ៍​មុន​មក នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុននេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ​លោក Uttama Savanayana ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Somkid Jatusripitak និង​រដ្ឋមន្ត្រី​ចំនួន​៣​នាក់​ផ្សេងទៀត ក៏បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ផងដែរ ។​

​ដោយឡែក​ការលាលែង​ចេញពី​តំណែង របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​ខាងលើនេះ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ សម្រាប់​ការរុះរើ​គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​ធំ ខណៈ​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ កំពុង​ប្រឈមមុខ​នឹង​បាតុកម្ម​តវ៉ា​ពី​សំណាក់​ក្រុមយុវជន និង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ COVID-19 ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close