ពពិចថ្ម ជាប្រភេទបក្សីរស់នៅតាមតំបន់ថ្ម និងតាមផ្ទះទីប្រជុំជន
ពពិចថ្ម Blue Rock Thrush ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ទីក្រុង និងជនបទ ហើយមានវត្តមានពេញមួយឆ្នាំ។ បក្សីពពិចថ្ម មានទំហំពី ២១-២៣សង់ទីម៉ែត្រ ហើយបក្សីឈ្មោល នៅរដូវបន្តពូជ មានដងខ្លួនទាំងមូលស្ទើតែពណ៌ខៀវ លើកលែងតែស្លាប និងកន្ទុយពណ៌ខ្មៅ។
ប៉ុន្តែបក្សីឈ្មោលនៅរដូវមិនបន្តពូជវិញ ខ្លួនទាំងមូលមានពណ៌ផ្ទៃមេឃ វ័ណ្ឌដោយរោមស-ខ្មៅរាងជាស្រកាត្រីពេញខ្លួន។ ចំណែកឯបក្សីញី មានពណ៌ត្នោតលាយប្រផេះស្រអាប់ពេញខ្លួន។
បក្សីប្រភេទនេះរស់នៅតាមតំបន់ថ្មច្រើន តាមចិញ្ចើមផ្លូវ និងតាមផ្ទះនៃទីប្រជុំជន។ ការបន្តពូជបក្សីពពិចថ្ម គឺចាប់ពីខែមករា រហូតដល់ខែមិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។