ស្ត្រីម្នាក់ ត្រូវគេសម្លាប់ រួចយកសពទៅបោះចោល ក្នុងស្រះទឹក
ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញសពនៅក្នុងទឹកស្រះមួយកន្លែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ស្ត្រីរងគ្រោះ ត្រូវជនសង្ស័យ កាប់ចំ-ក ក្រោមត្រចៀក បណ្តាលឲ្យស្លាប់ភ្លាម រួចយកសាកសពទៅបោះចោល ក្នុងស្រះទឹកក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ។
ករណីនេះ កម្លាំងជំនាញ បាននាំខ្លួនបុរសជាប្តី និងឪពុកក្មេក ដើម្បីសាកសួរ រីឯសព បានប្រគល់ជូនបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។