ចាប់បាន​ហើយ​! ឃាតករ គឺជា​ប្តី ករណី​ស្ត្រី​ម្នាក់ ត្រូវ​សម្លាប់​រួច​យក​សព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​

​ខេត្តកំពង់ធំ​៖ ច្បាស់​ហើយ សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ នៅក្នុង​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់ រួច​យក​សព​ទៅ​បោះចោល ក្នុង​ស្រះ​ទឹក នៅក្រោយ​ផ្ទះ​របស់ខ្លួន ក្នុង​ខេត្តកំពង់ធំ ដែល​ជនដៃដល់ គឺជា​ប្តី​របស់​ស្ត្រី​រងគ្រោះ​។​

​គួររំលឹកថា ស្ត្រី​រងគ្រោះ​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ​៣០​ឆ្នាំ មានមុខរ​បរជា​គ្រូពេទ្យ​ឯកជន ត្រូវបាន​ប្តី​សម្លាប់ កាប់​នឹង​កាំបិតផ្គាក់​ដង​វែង ចំ​កញ្ចឹងក ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់ ហើយ​យក​សព​ទៅ​បោះ​ចូល​ទឹកស្រះ នៅ​ខាងក្រោយ​ផ្ទះ ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ នៅ​ភូមិ​ខ្វាន់​ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។​

​ជនសង្ស័យ​ឈ្មោះ ធ​ល ធា​រិ​ទ្ធ អាយុ​៣០​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល សាកសួរ និង​សារភាពថា ខ្លួន​ពិត​បាន​កាប់​ប្រពន្ធ បណ្តាល​ឱ្យស្លាប់​ពិតប្រាកដ​មែន ដោយសារ​ជម្លោះ​គ្រួសារ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close