ថ្ងៃនេះ! កម្ពុជា ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ
ភ្នំពេញ៖ គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។
នាយកដ្ឋាននេះ បានឲ្យដឹងទៀតថា ចំនួនសរុបអ្នកកូវីដ-១៩ នៅកម្ពុជា កើន១៩៧នាក់ដដែល មានករណីជាសះស្បើយសរុបចំនួន ១៤០នាក់ និងសំរាកនៅពេទ្យ ៥៧នាក់។
នាយកដ្ឋាន ក៏បានអំពាវនាវ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។