គិត​ត្រឹម​ព្រឹក​នេះ​! កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក ស្លាប់​កើន​ជិត ៦២​ម៉ឺន​នាក់

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​១៥​លាន​៩​ម៉ឺន​១​ពាន់​៨១៧​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​៦១​ម៉ឺន​៩​ពាន់​៤០៩​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៩​លាន​១១​ម៉ឺន​១៥៣​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ ។

​នេះ​ជា​បណ្តា​ប្រទេស​ដែលមាន​ចំនួន​អ្នកស្លាប់ និង ឆ្លង​ជម្ងឺ​កូ​វីដ​១៩​ច្រើនជាងគេ​៖ ១-​សហរដ្ឋអាមេរិក ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​៤​លាន​២​ម៉ឺន​៨​ពាន់​៥៦៩​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​១៤​ម៉ឺន​៤​ពាន់​៩៥៣​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៨៨​ម៉ឺន​៦​ពាន់​៥៨៣​នាក់​។​
២-​ប្រេ​ស៊ី​ល ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​២​លាន​១៦​ម៉ឺន​៦​ពាន់​៥៣២​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​៨​ម៉ឺន​១​ពាន់​៥៩៧​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​១​លាន​៤៦​ម៉ឺន​៥​ពាន់​៩៧០​នាក់​។​
៣-​ឥណ្ឌា ចំនួន​អ្នក​ឆ្លង​កើន​ឡើងដល់​១​លាន​១៩​ម៉ឺន​៤​ពាន់​៨៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​២​ម៉ឺន​៨​ពាន់​៧៧០​នាក់​ស្លាប់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប​៧៥​ម៉ឺន​២​ពាន់​៣៩៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close