មីន ៨​គ្រាប់​ទៀត ត្រូវ​ប្រជាពលរដ្ឋ ប្រទះឃើញ​ខណៈ​កាប់​ដំបូក​ក​ន្តៀ​រ ក្នុង​ដីចម្ការ នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​រកឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស ៧២​អា (72A) ចំនួន​៦ គ្រាប់​ត្បាល់​៦០​ម​ម ចំនួន​២ សរុប​ចំនួន ៨​គ្រាប់ នៅពេល​ប្រជាពលរដ្ឋ​កាប់​ដំបូក​ក​ន្តៀ​រ ក្នុង​ដីចម្ការ​។​

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close