វៀតណាម រកឃើញកូវីដ១៩ ៥ករណីថ្មីទៀត

វៀតណាម៖ គណៈកម្មាធិការគ្រប់គ្រង និងទប់ស្កាត់ជម្ងឺកូវីដ១៩ បានប្រកាសឲ្យដឹង នៅព្រឹកថ្ងៃទី២២ កក្កដានេះ ថា មានករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ក្នុងប្រទេស នាំឲ្យចំនួនអ្នកជំងឺសរុបកើនដល់៤០១នាក់ហើយ។
ប្រភពថា ក្នុងចំណោមអ្នកទាំង៥នាក់នេះ មាន៤នាក់ទើបមកពីរុស្ស៊ី ខណៈម្នាក់ទៀតទើបមកពីអាមេរិក ហើយការរកឃើញបន្ថែមទៀតនេះ ខណៈដែលវៀតណាមមានរយៈពេល៩៧ថ្ងៃហើយ ដែលគ្មានឆ្លងក្នុងសហគមន៍។
វៀតណាម ក៏មិនខុសពីបណ្តាប្រទេសផ្សេងៗទៀត ដែលបានចាប់ផ្តើមឲ្យមានជើងហោះហើរពីក្រៅប្រទេសចូលប្រទេសវិញ ជាពិសេស ជនជាតិវៀតណាមនៅក្រៅប្រទេសអាចចូលស្រុកវិញបណ្តើរ ហើយជើងហោះហើរពីចិនក៏ចាប់ផ្តើមបើកឡើងវិញដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។