អឺរ៉ុប អនុម័តកញ្ចប់ជាង២ពាន់លានដុល្លារ ដើម្បីស្រោចស្រង់វិបត្តិកូវីដ១៩

បរទេស៖ សហគមអឺរ៉ុប បានឯកភាពបញ្ចេញកញ្ចប់ថវិការ១.៨២ទ្រីលានអឺរ៉ូ ឬ ជាង២ពាន់លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់បណ្តាប្រទេសដែលរងផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាការអនុម័តក្រោយបើកការចរចាប្រមាណ៤ថ្ងៃ នេះបើតាមការចេញផ្សាយរបស់ Sky NEws កាលពីថ្ងៃទី២១ កក្កដា ។

ប្រភពថា ថវិការ៧៥០ពាន់លានអឺរ៉ូ ជាកញ្ចប់មូលនិធិកូរ៉ូណានឹងត្រូវយកទៅប្រើប្រាស់ សម្រាប់ការផ្តល់ឥណទាន និងការផ្តល់សាច់ប្រាក់ជូនបណ្តាប្រទេសរងគ្រោះដោយសារជំងឺខ្លាំងជាងគេ។ រីឯប្រាក់នៅសល់ប្រមាណ១ទ្រីលានអឺរ៉ូទៀត ជាកញ្ចប់ថវិការអឺរ៉ូប ចំណាយសម្រាប់រយៈពេល៧ឆ្នាំបន្ទាប់។
ក្នុងចំណោម២៧ប្រទេសនៃសហគមន៍អឺរ៉ុប បណ្តាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺអេស្ប៉ាញ និងអ៊ីតាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។