ក្រសួងទេសចរណ៍ ជូនដំណឹង​ពី​ការគ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្រសួងទេសចរណ៍​សម្រេច​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ចុះឈ្មោះ និង​បញ្ចូល​ទិន្នន័យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលមាន​ប្រវត្តិ​ធ្លាប់ប្រើ​ប្រាស់​នូវ​សេវាកម្ម​របស់ខ្លួន​តាម​ប្រព័ន្ធ Telegram BOT ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ បាន​បញ្ជាក់ថា មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ដែល​ធ្វើ​ប្រតិបត្តិការ​ជា​ប្រភេទ​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​គ្រប់​សមាគម​ឧស្សាហកម្ម​ទេសចរណ៍​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវទឹក រមណីយដ្ឋាន​ទេសចរណ៍ និង​សហគម​ទេសចរណ៍ ត្រូវ​អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close