សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ភ្នំ ៣​កន្លែង រកឃើញ​រំសេវ​គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​មួយចំនួន​

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ថ្ងៃទី​២៣ ខែ​កក្ត​ដា ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចុះ​ត្រួតពិនិត្យ​តាម​ការដ្ឋាន​បាន​ចំនួន ៣​កន្លែង ស្ថិតក្នុង​មូលដ្ឋាន​ស្រុក​ទឹកផុស និង​បាន​រកឃើញ រំសេវ​គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​មួយចំនួន​។​

​រំសេវ​គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ ដែល​បាន​រកឃើញ​នោះ គឺ​ទី​១-​នៅ​ការ​ដ្នា​ន​ភ្នំ​តា​សាំ ភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស រកឃើញ​មាន​អឹម​ម៉ា​ហ្សិ​ន​ចំនួន ៣២៦kg អា​ម៉ូ​ញ៉ូ​នីត្រាត​ចំនួន ២៩២៥kg គីប​ចំនួន​១២៨៧​គ្រាប់​។ ទី​២-​នៅ​ការ​ដ្នា​ន​ភ្នំ​អង្គ ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មាន​អ៊ឹ​ម៉ា​ហ្សិ​ន​ចំនួន ៨០០kg អា​ម៉ា​ញ៉ូ​នីត្រាត​ចំនួន ៧៨២៥kg និង​គីប​ចំនួន ៣១១៣​គ្រាប់​។ ទី​៣-​នៅ​កា​រិ​ដ្នា​ន​ភ្នំ​ក្រិច ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស មាន​អ៊ឹម​ម៉ា​ហ្សិ​ន​ចំនួន ៣១៩kg អា​ម៉ា​ញ៉ូ​នីត្រាត​ចំនួន ៨២៥០kg និង​គីប​ចំនួន ៣៨៨​គ្រាប់​។​

​ក្នុងករណីនេះ កម្លាំង​ជំនាញ បានធ្វើ​ការពន្យល់​ណែនាំ​អោយមាន​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​អគ្គិភ័យ បើសិនជា​ទិញ​ប៉ះចំ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង និង​អ្នកដ៍ទៃ​ដោយ​ប្រការ​ណាមួយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close