បារាំង ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន Huawei
បារាំង៖ រដ្ឋាភិបាលបារាំង បានបង្គាប់ឱ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ បញ្ឈប់ការបញ្ជាទិញឧបករណ៍ 5G ពីក្រុមហ៊ុន ហូវៃ ដោយផ្អែកលើហេតុផលបញ្ហាសន្តិសុខជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ជាងនេះទៅទៀតនោះ រដ្ឋាភិបាលបារាំងថែមទាំងបានដាក់កំហិតដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនឱ្យចុះកុងត្រាថ្មីជាមួយក្រុមហ៊ុន ហូវៃ ទៀត ហើយសម្រាប់ក្រុមហ៊ុនដែលមានកុងត្រាគឺបន្តការងារដដែល ប៉ុន្តែត្រូវបញ្ចប់នៅពេលផុតកុងត្រា ។
វិធានការរបស់ប្រទេសបារាំងខាងលើនេះ បានកើតមានឡើងស្របពេលដែលបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបហាក់ដូចស្ដាប់តាមការអំពាវនាវរបស់សហរដ្ឋអាម៉េរិក ក្នុងការហាមហាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីហានិភ័យនៃសន្តិសុខជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។