១ថ្ងៃម្សិលមិញ! ឃាត់ខ្លួនមនុស្ស៥០នាក់ ក្នុងករណីបង្ក្រាបគ្រឿងញៀន
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានជនសង្ស័យចំនួន ៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាទបទល្មើសគ្រឿងញៀន ចំនួន២៥ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣២នាក់ និងប្រើប្រាស់ ១៨នាក់។ ចំណែកវត្ថុតាង ចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៤៤,៦៦ក្រាម និង៤១កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។