បច្ចុប្បន្ន​មាស ៣៦,៥​តោន ជា​ទុនបម្រុង​ជាតិ របស់​កម្ពុជា

​ភ្នំពេញ​៖ ធនាគារជាតិ នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​សេចក្តី​បញ្ជាក់ថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០ កម្ពុជា មាន​ទុនបម្រុង​អន្តរជាតិ​ចំនួន ១៩,៥​ប៊ី​លាន​ដុល្លារ​អាមេរិក​។

​ធនាគារជាតិ នៃ​កម្ពុជា ត្រូវ​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​រក្សា​សុ​វត្តិភាព​ទុនបម្រុង​ទាំងនេះ​។ ដូច្នេះ​ធនាគារជាតិ វិនិយោគ​លើ​ឧបករណ៍​ដែលមាន​ស្ថេរភាព​ខ្ពស់ ដូចជា​រូបិយប័ណ្ណ​ខ្លាំង​ជាងមាស​។​

​បច្ចុប្បន្ន ធនាគារជាតិ ក៏បាន​រក្សា​មាស​ចំនួន ៣៦,៥​តោន​ផងដែរ ដោយ​មាស​ទាំងនោះ រួមមាន​៖
– មាស​ដែលជា​កេរ្តិ៍​មករ​តក តាំង​ពីមុន​សម័យ​សង្គ្រាម មាន​ចំនួន ១២,៤​តោន ដែល​កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វី​ស​
– មាស​ចំនួន ១៤,១​តោន កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស និង​
– មាស​ចំនួន​១០​តោន ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close